(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍ មេដឹកនាំមូលដ្ឋាន៤រូប របស់គណបក្សភ្លើងទៀន នៅខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ដែលស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ដំបូងខ្ញុំស្វាគមន៍ លោក ម៉ៃ ហុងស្រៀង និងលោកអ៊ុំ សោភ័ណ មកពីខេត្តព្រះសីហនុ។ លោកឌឹម សារឿន និងលោកឡី សុខុន មកខេត្តបាត់ដំបង ដែលលោកទាំង ៤នាក់សុទ្ធ តែជាថ្នាក់ដឹកនាំបក្សប្រឆាំង នៅក្នុងខេត្តព្រះសីហនុ និងខេត្តបាត់ដំបង ដែលពេលនេះសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន»។
សម្តេចក៏បានថ្លែងអំណរគុណផងដែរ ដែលអ្នកនយោបាយទាំង៤រូបនេះ បានផ្តល់យុត្តិធម៌ជូនគណបក្សប្រជាជន និងបានវាយតម្លៃភាពអយុត្តិធម៌នៅក្នុងគណបក្សប្រឆាំង ដែលមានក្នុងវីដេអូនេះស្រាប់។
សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានណែនាំដល់ គណៈកម្មាធិការបក្សខេត្តបាត់ដំបង និងខេត្តព្រះសីហនុរបស់គណបក្សប្រជាជន រៀបចំបែបបទបញ្ចូលអ្នកទាំង៤នាក់នោះ ស្រមតាមនីតិវិធីរបស់គណបក្សប្រជាជនកម្ពុជា៕
ខាងក្រោមនេះជាវីដេអូរបស់ថ្នាក់ដឹកនាំមូលដ្ឋានបក្សភ្លើងទៀនទាំង៤រូប ដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា៖