(ភ្នំពេញ)៖ លោក គង់ ម៉ាស់ សមាជិកនៃអតីតគណបក្សសង្គ្រោះជាតិប្រចាំខេត្តស្វាយរៀង បានសម្រេចស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពេលអស់ជំនឿលើមេដឹកនាំក្រុមប្រឆាំង។
ការសម្រេចស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោកគង់ ម៉ាស់ ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យលើកលែងទោស បន្ទាប់ពីមានការអន្តរាគមន៍ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បើតាមលិខិតរបស់ លោកគង់ ម៉ាស់ ស្នើសុំ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាបន្ទាប់ពីលោកទទួលបានសេរីភាពឡើងវិញ លោកមានការដឹងកំហុសរបស់ខ្លួនដែលជឿលង់លើមេដឹកនាំគណបក្សប្រឆាំងកន្លងទៅ អស់រយៈពេល១០ ឆ្នាំមកនេះ ដោយពុំបានជួយអ្វីផ្ដល់ប្រទេសជាតិនិងសង្គមទេ ហើយចេះតែបង្កភាពលើកវរដល់សង្គម។
ខាងក្រោមនេះគឺជាលិខិតរបស់ លោក គង់ ម៉ាស់៖