(ភ្នំពេញ)៖ លោក កង លាច អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្តតាកែវ បានប្រកាសលាលែងពីតំណាង និងសមាជិកភាពក្នុងគណបក្សនេះ ហើយបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការបញ្ចូល លោក កង លាច ជាសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបានចេញសេចក្តីសម្រេចដោយ លោក អ៊ូច ភា ប្រធានគណៈអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣៕