(ភ្នំពេញ)៖ មេដឹកនាំគណបក្សភ្លើងទៀន តាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង បាននាំគ្នាលាលែងពីតំណែង និងសមាជិកភាពក្នុងគណបក្សនេះជាបន្តបន្ទាប់ ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
មូលហេតុដែលពួកគេ សម្រេចចិត្តបែបនេះ ដោយសារតែពួកគេមានការឈឺចាប់ ចំពោះភាពអយុត្តិធម៌ ក៏ដូចជាអំពើពុករលួយនៅក្នុងបក្សប្រឆាំងនេះ ដែលពួកគេពិបាកនឹងទទួលយក។
ថ្នាក់ដឹកនាំមូលដ្ឋាន ដែលបានចាកចេញនោះ រួមមានដូចជា៖ ប្រធានគណបក្សភ្លេីងទៀនស្រុករតនមណ្ឌល, អនុប្រធានគណបក្សភ្លេីងទៀន ស្រុកឯកភ្នំ, ប្រធានគណបក្សភ្លេីងទៀន ឃុំតាសាញ់ ស្រុកសំឡូត, លោក គួយ គឹមសៀន អតីតបេក្ខជនតំណាងរាស្ត្រលេខរៀងទី២ មណ្ឌលខេត្តពោធិសាត់ និងលោក វរ័ វុទ្ធី មេធាវីគណបក្សភ្លេីងទៀន ខេត្តបាត់ដំបងជាដើម។
ខាងក្រោមនេះជាវីដេអូ ប្រកាសលាលែងរបស់ មេដឹកនាំគណបក្សភ្លើងទៀន នៅតាមបណ្តាស្រុកមួយចំនួន ក្នុងខេត្តបាត់ដំបង៖