(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ អ្នកស្រី ឃុត ណារឿន សមាជិករបស់ក្រុមប្រឆាំង ដែលសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។
ការប្រកាសស្វាគមន៍នេះ បានធ្វើឡើងបន្ទាប់ពី អ្នកស្រី ឃុត ណារឿន បានចេញវីដេអូមួយ សុំទោសសម្តេចតេជោ និងសម្តែងការសោកស្តាយ ដែលខ្លួនបានជ្រុលខ្លួនបម្រើដឹកនាំក្រុមប្រឆាំង ដោយងងឹតងងុល។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សូមស្វាគមន៍កូនស្រី ឃុត ណារឿន ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ តាមរយៈការបកស្រាយក្នុងវីដេអូនេះនឹងជួយពន្យល់ដល់ប្រជាជនយើងថា តើក្រុមប្រឆាំងគេបានធ្វើអ្វីខ្លះចំពោះប្រជាជនយើង»៕
ខាងក្រោមនេះជាវីដេអូរបស់ អ្នកស្រី ឃុត ណារឿន៖