(ភ្នំពេញ)៖ លោក កេីត រ៉ា ប្រធានគណបក្សភ្លេីងទៀនក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំគណបក្សនេះ នៅមូលដ្ឋានក្រុងព្រះសីហនុ បានប្រកាសចាកចេញពីបក្ស ហើយស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក កេីត រ៉ា បានសម្ដែងការសោកស្ដាយចំពោះទង្វើរបស់ខ្លួនដែលជឿលង់ជាមួយនឹងមេដឹកនាំក្រុមប្រឆាំងរយៈពេល ២០ឆ្នាំមកនេះ។
លោកបានអះអាងថា គណបក្សប្រឆាំង ពោរពេញដោយភាពពុករលួយ បក្ខពួកនិយម ពុំមានសមត្ថភាពនៅក្នុងការដឹកនាំប្រទេសនោះទេ ហើយមានតែ គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ជាគណបក្សដែលដែលរឹងមាំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឲ្យប្រទេសមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ៕
ខាងក្រោមនេះជាវីដេអូរបស់ លោក កេីត រ៉ា៖