(ភ្នំពេញ)៖ លោក សេន មីត អនុប្រធានគណបក្សភ្លើងទៀនខេត្តព្រះវិហារ បានប្រកាសចាកចេញពីបក្សនេះ ហើយស្នើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានអះអាងថា លោកបានតស៊ូ ជាមួយក្រុមប្រឆាំងរយៈពេលជាច្រើនឆ្នាំមកហើយ តាំងពីគណបក្សជាតិខ្មែរមកម្ល៉េះ ប៉ុន្តែបៀបដឹកនាំរបស់បក្សភ្លើងទៀន មានភាពមិនស្អាតស្អំ បែកបាក់ផ្ទៃក្នុង និងពោរពេញដោយអំពើពុករលួយ ទើបលោកសម្រេចចិត្តចាកចេញតែម្តង។
ខាងក្រោមនេះជាការលើកឡើងរបស់អនុប្រធានគណបក្សភ្លើងទៀនខេត្តព្រះវិហារ ៖