(ភ្នំពេញ)៖ អតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង ដែលទើបសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បានអំពាវដល់សមាជិកនៅមូលដ្ឋាននេះ កុំជឿលើការបំផុសបំផុល ញុះញង់របស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនបន្តទៀត។
អតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង បានលើកឡើងថា «សូមអំពាវនាវដល់ថ្នាក់ដឹកនាំមូលដ្ឋានគណបក្សភ្លើងទៀន នាពេលបច្ចុប្បនេះ សូមកុំជឿកុំស្តាប់តាមការញុះញង់ និងការបំផុសបំផុលរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន មួយក្តាប់តូច ដែលមានបំណងរុញបងប្អូនទៅជួបនឹងឧបសគ្គ និងជួបគ្រោះថ្នាក់ ហើយគេឱ្យទៅជាប់គុក ដែលនេះជាភាសាដឹកនាំភ្លើងទៀន ឱ្យយកគុកធ្វើផ្ទះ ហើយបងប្អូននឹងរងគ្រោះ ដែលខ្ញុំមានបទពិសោធន៍រួចហើយ»៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងអតីតថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំនៅខេត្តបាត់ដំបង៖