(ឥណ្ឌូណេស៉ី)៖ នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីអាហារស្វាគមន៍ពេលល្ងាច រៀបចំឡើងដោយ លោក ហេង សារិទ្ធ អគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអាស៊ាននាស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអាស៊ាន។
ភាគីទាំងពីរ បានសំដែងនូវការពេញចិត្តចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា កាលពីឆ្នាំ២០២២ និងទន្ទឹងធ្វើការជិទស្និទ្ធរួមគ្នា នៅក្រោមការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌូណេស៊ីនៅឆ្នាំនេះ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងអាស៊ាន-កម្ពុជា ដែលនឹងបម្រើដល់ប្រយោជន៍របស់ប្រជាជននៅក្នុងតំបន់ និងពិភពលោក៕