(កំពង់ឆ្នាំង)៖ អ្នកស្រី អ៊ូ សារីម អតីតប្រធានចលនាស្រ្តីគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង សូមក្តីអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
អ្នកស្រី អ៊ូ សារីម ក្នុងនាមជាប្រធានចលនាស្ត្រីអតីតគណបក្សសង្គ្រោះជាតិ គឺជាអ្នកធ្វើ សកម្មភាពដ៏សកម្មមួយរូបស្វែងរកការគាំទ្រដល់អតីតបក្សប្រឆាំងមួយនេះ។
ក្នុងវីដេអូសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផ្ញើជូនសម្តេចតេជោ ហ៊ុន សែន, អ្នកស្រី អ៊ូ សារីម បានបង្ហាញការមើលឃើញរបស់ខ្លួនថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយគត់ ដែលមានគុណសម្បត្តិ និងបានសាងគុណបំណាច់ជាច្រើនចំពោះជាតិមាតុភូមិ និងប្រជាជន។
ក្រៅតែពីការសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាហើយនោះ អ្នកស្រី អ៊ូ សារីម ក៏បានអំពាវនាវដល់អ្នកគាំទ្របក្សប្រឆាំង ចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាងប្រទេសឱ្យកាន់តែរីកចម្រើន៕