(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់សារជាថ្មីថា រហូតមកដល់ពេលនេះ មិនទាន់មានការវិវឌ្ឍន៍អ្វីធំដុំ នៅឡើយទេ ជុំវិញ ការបញ្ជូនជនភៀសខ្លួនពី អូស្រ្តាលី មកកាន់ប្រទេសកម្ពុជា។ លោក ស ខេង បានថ្លែងបែបនេះ ទៅដល់ក្រុមអ្នកកាសែត នៅមុនពេលដែលលោក ចេញដំណើរទៅធ្វើទស្សនកិច្ច នៅប្រទេសអូស្រ្តាលី រយៈពេល៣ថ្ងៃ តាមការអញ្ជើញរបស់ រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ និង ការពារព្រំដែនអូស្រ្តាលី នៅល្ងាច ថ្ងៃទី២៤ ខែ​មីនា ឆ្នាំ២០១៥នេះ។

លោកបានបន្ថែមថា ក្នុងដំណើរទស្សនកិច្ច របស់លោក មិនមានរបៀបវីរៈណាមួយ ដែលពាក់ព័ន្ធនឹងការបញ្ជូនជនភៀសខ្លួននោះទេ​ ប៉ុន្តែអាចនឹងមានការលើកឡើងខ្លះ ជុំវិញករណីនេះ ក៏ប៉ុន្តែទោះជាយ៉ាងណាក្តី លោកថា ការបញ្ជូនជនភៀសខ្លួនអូស្រ្តាលី មកកាន់កម្ពុជា នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំដដែល ៕

www.freshnewsasia.com