(ភ្នំពេញ)៖ លោក គង់ ប៊ុនថេង អតីតសមាជិកក្រុមទ្រទ្រង់ អតីតគណបក្សសង្គ្រោះជាតិខេត្តកំពត បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្នុងលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានលោក គង់ ប៊ុនថេង បានបញ្ជាក់ថា មូលហេតុដែលខ្លួនសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ដោយសារមើលឃើញពីការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះដើម្បីមានឱកាសចូលរួមបម្រើជាតិ មាតុភូមិ ក្រោមម្លប់សន្ដិភាព លោកសម្រេចចិត្តសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
អតីតមន្ដ្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិរូបនេះ បានសន្យាទៀតថា នៅពេលបានចូលជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា នឹងគោរពតាមច្បាប់ និងស្មោះត្រង់ជាមួយគណបក្ស៕