(ភ្នំពេញ)៖ និស្ស័យជាមេ និងកូនចៅរាប់ឆ្នាំរវាងជនក្បត់ជាតិតជំនាន់ សម រង្ស៉ី និងលោក ម៉ៅ សុជាតិ ដែលជាប្រធានសន្តិសុខអន្តរាគមន៍ បានដល់ទីបញ្ចប់ហើយ។
លោក ម៉ៅ សុជាតិ ជាមនុស្សស្ម័គ្រស្មោះមួយរូប ដែលបានបម្រើជនក្បត់ជាតិ សម រង្ស៉ី អស់ជាច្រើនឆ្នាំ។ ពេលនេះ លោក ម៉ៅ សុជាតិ សូមបញ្ចប់និស្ស័យដ៏យូរអង្វែងមួយនេះ សូមចូលជ្រកកោនជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងវីដេអូផ្ញើសូមក្តីសណ្តោសពីសម្តេចតេជោ, លោក ម៉ៅ សុជាតិ មិនបានបង្ហាញពីមូលហេតុនាំឱ្យលោកដើរចេញពីជនក្បត់ជាតិ សម រង្ស៉ី នោះឡើយ។ តែក្នុងវីដេអូនេះ លោក ម៉ៅ សុជាតិ បានសូមក្តីមេត្តា និងការសណ្តោសប្រណីពីសម្តេចតេជោ ចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លងមក។
ដោយឡែកក្នុងលិខិតសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជាវិញ លោក ម៉ៅ សុជាតិ បានគូសរំលេចថា មូលហេតុនាំឱ្យលោកចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដោយសារលោកមើលឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោ បានធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍន៍គ្រប់វិស័យក្រោមម្លប់នៃសុខសន្តិភាព៕