(ព្រះសីហនុ)៖ លោក យឺ សារី អនុប្រធានគណបក្សភ្លើងទៀនឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានប្រកាសលាលែងចេញពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀននៅមូលដ្ឋាន ដើម្បីសារមិនពេញចិត្តជាមួយមេដឹកនាំគណបក្សនេះ ព្រោះតែរឿងបក្ខពួកនិយម ដណ្ដើមតំណែង គ្មានសច្ចធម៌ និងមនសិកាស្នេហាជាតិបន្ដិចនោះឡើយ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ លោក យឺ សារី បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមជីវភាពនយោបាយគណបក្សកាន់អំណាច។
គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សកម្មជនគណបក្សភ្លើងទៀន ព្រមទាំងគណបក្សនយោបាយផ្សេងៗទៀត បានផ្លាស់ប្ដូរផ្នត់គំនិតរបស់ខ្លួនដែលធ្លាប់តែរួមរស់ជាមួយបក្សប្រឆាំង នាំគ្នាសុំលាលែង ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមបម្រើជាតិ មាតុភូមិ ក្រោមម្លប់សន្ដិភាព៕