(កំពង់ចាម)៖ អតីតសកម្មជនគណបក្សភ្លើងទៀន ចំនួន៦នាក់ រស់នៅក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បាននាំគ្នាសម្រេចដកស្លាកមុខផ្ទះចោល ខណៈពួកគេអស់ជំនឿ ជឿ់លើការដឹកនាំមេបក្សភ្លើងទៀនតទៅទៀត។
ជាក់ស្តែងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ អតីតសកម្មជនបក្សភ្លើងទៀន លោក ឆឹង សារ៉ាត អាយុ៤៩ឆ្នាំ មានប្រពន្ធឈ្មោះ បូ សារឹម អាយុ៤៤ឆ្នាំ និងសមាជិកចំនួន៤នាក់ ទៀត រួមមាន៖ លោក ឆុង ភារម្យ អាយុ១៨ឆ្នាំ, លោកស្រី លួន ចាន់ធួក អាយុ៥០ឆ្នាំ, កញ្ញា ឈិន ចាន់មាលា អាយុ១៨ឆ្នាំ នឹងលោក ឈឹង សារ៉ា អាយុ៣៥ឆ្នាំ ដែលមានទីលំនៅរស់នៅក្នុងភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានសម្រេចចិត្តលាលែងពីសកម្មជនបក្សភ្លើងទៀន និងដកស្លាកគណបក្សនៅពីមុខផ្ទះចោល។
អតីតសកម្មជនបក្សភ្លើងទៀន លោក ឆឹង សារ៉ាត បញ្ជាក់ថា មេដឹកនាំគណបក្សភ្លើងទៀន គ្មានទំនួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះសមាជិកខ្លួនឡើយ មានតែរត់ចោលពួកគេ ដូច្នោះពួកគាត់សូមលាលែងពីសកម្មជនបក្សនេះហើយ ដោយសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា៕