(ព្រៃវែង)៖ លោក ឡុង ផារី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ និងអតីតសមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយមើលឃើញថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា កម្ពុជាមានសុខសន្តិភាព និងការរីកចំរើនយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធាពីមួយឆ្នាំទៅមួយឆ្នាំ។
ពិធីសំណេះសំណាលបញ្ចូលលោក ឡុង ផារី ជាសមាជិកគណបក្សប្រជាជន បានធ្វើឡើងនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក លឹម ផាន់ភារៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងជាប្រធានក្រុមការងារឃុំប្រធាតុ។
ក្នុងឱកាសនោះ លោក លឹម ផាន់ភារៈ បានលើកឡើងថា ការរក្សាបានការអភិវឌ្ឍជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់ លើអាយុជីវិតរបស់ប្រជាជន ជាពិសេស គឺការលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ដោយសំបូរ សប្បាយ ពីដំណាក់កាលមួយទៅដំណាក់កាលទៀត ក្រមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរហូតមកដល់បច្ចុប្បន្ននេះ។ ដោយឡែក ចំពោះប្រជាពលរដ្ឋដែលបានមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា គឺរាជរដ្ឋាភិបាលតែងតែយកចិត្តទិកដាក់ជានិច្ចមិនអាចបំភ្លេចបានឡើយ។
លោកបានបន្តថា ការចូលជាសមាជិកថ្មីរបស់លោក ឡុង ផារី គឺបានសម្រេចចិត្តដ៏ត្រឹមត្រូវជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសកម្មភាពនយោបាយដ៏ត្រឹមត្រូវ។
លោកបានបន្តទៀតថា វាជាសមិទ្ធិដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននាពេលកន្លងមក គឺកត្តាសុខសន្តិភាព ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ និងផែនការយុទ្ធនាការចាក់ស្រោចវ៉ាក់សាំង ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមការដឹកនាំ និងភាពជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន គឺការស្វែងរកនៅសុខសន្តិភាពជូនប្រជាពលរដ្ឋប្រកបដោយសុខុដុមរម្យនា សន្តិភាពមិនមែនកើតឡើងដោយឯងៗនោះឡើយ គឺបានមកពីការតស៊ូ ការលះបង់គ្រប់បែបយ៉ាងក្នុងការបួជាជីវិត ដើម្បីប្រទេសជាតិទាំងមូល។
គណបក្សប្រជាជន មានគោលដៅបំរើប្រយោជន៍ប្រជាពលរដ្ឋ ការអភិវឌ្ឍលើគ្រប់វិស័យ ការពារទឹកដី ធ្វើឲ្យកម្ពុជាស្មើមុខមាត់នៅលើឆាកអន្តរជាតិ និងបានដោះស្រាយបញ្ហាជាច្រើន ដើម្បីបុព្វហេតុជាតិ និងមាតុភូមិរបស់ខ្លួន៕