(កំពង់ធំ)៖ លោក ណៃ ស៉ីណេង អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តកំពង់ធំ បានប្រកាសលាលែងចេញពីគណបក្សភ្លើងទៀន។ នេះបើតាមលិខិតលាលែងរបស់លោក ណៃ ស៉ីណេង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
គួរជម្រាបថា កាលពីម្សិលមិញ លោក ស៊ុន ចន្ធី សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សភ្លើងទៀន និងជាមេដឹកនាំធំជាងគេ ប្រចាំខេត្តកំពង់ធំ ក៏បានប្រកាសចាកចេញពីគណបក្សភ្លើងទៀនដូចគ្នានេះដែរ។
មួយរយៈពេលចុងក្រោយនេះ ទាំងមេដឹកនាំតាមមូលដ្ឋាន និងសមាជិកគណបក្សភ្លើងទៀន ជាច្រើនរូបបានប្រកាសលាលែងពីគណបក្សមួយនេះ ក្រោមហេតុផលផ្សេងៗគ្នា។ ក្រោយចាកចេញរបស់ពួកគេ ពួកគេក៏បានសម្រេចចិត្តស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមបម្រើប្រជាពលរដ្ឋ និងមាតុភូមិយ៉ាងពិតប្រាកដ៕