(កំពង់ចាម)៖ សកម្មជនដែលធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មនោះ បាននាំគ្នាផ្តួលស្លាកបក្សភ្លើងទៀន ជាបន្តបន្តបន្ទាប់ ព្រោះតែអស់ជំនឿនឹងជោគវាសនាបក្ស និងស្អប់ខ្ពើមចំពោះនយោបាយបំបែកបំបាក់ជាតិ។
ស្លាកបក្សដែលត្រូវបានផ្តួលចោលនេះ ស្ថិតនៅឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។ លោក យូ ឡន អាយុ ៧៤ឆ្នាំ រួមនិងសកម្មជនបក្សភ្លេីងទៀន ៥នាក់ទៀតរួមមាន៖ លោក សួន រក្សា អាយុ ៦៤ឆ្នាំ, លោក ហង្ស ភាព អាយុ៣៥ឆ្នាំ, លោក យី ធារ៉ាត អាយុ ១៩ឆ្នាំ, លោក សិដ្ឋ ម៉ៅ អាយុ ៣៥ឆ្នាំ មាន ទីលំនៅរស់ក្នុងភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។
លោក សួន រក្សា បានលើកឡើងថា លោកអស់ជំនឿលេីការដឹកនាំរបស់មេបក្សភ្លើងទៀន ជាពិសេសមេដឹកនាំស្រមោល ជនក្បត់ជាតិ សម រង្ស៉ី ទើបលោកសម្រេចចិត្តផ្តួលស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះចោល។
លោក សួន រក្សា បញ្ជាក់ថា សម រង្សី ជាជនបោកប្រោស និងជាអ្នកក្បត់ជាតិ៣ជំនាន់ រត់ចោលប្រជាពលរដ្ឋដោយគ្មានទំនួលខុសត្រូវលេីការដឹកនាំ។ លោក រក្សា រួមនិងអតីតសកម្មជនបក្សភ្លេីងទៀនទាំង ៥នាក់ ក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ៕