(ត្បូងឃ្មុំ)៖ លោក ហោ គឹមហ៊ាន អាយុ៦៣ឆ្នាំ និងប្រពន្ធ សាន់ ធីម អាយុ៦១ឆ្នាំ អតីតបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា និងកូនដែលជាអនុប្រធានបណ្តាញបក្សភូមិ
របស់គណបក្សភ្លើងទៀនសរុបចំនួន៨នាក់ ដែលរស់នៅក្នុងភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអស់ជំនឿជឿជាក់ទៅនឹងការដឹកនាំរបស់គណបក្សភ្លើងទៀន ហើយពួកគេបានសម្រេចចិត្ត ដោះអាវ មួក និងទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ខ្លួននៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។
លោក ហោ គឹមហ៊ាន រួមនឹងសកម្មជនដ៍ទៃទៀតបានបញ្ជាក់ថា ការសម្រេចដោះអាវ មួក និងទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់លោក សម រង្សី តែងតែបង្ករអរិយភាពក្នុងសង្គម បង្ករអោយសង្គមវឹកវរ ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកសាង ក្រោមម្លប់សន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ៕