(ភ្នំពេញ)៖ លោក គឹម ចាន់ណារុន សមាជិកគណៈកម្មាធិការនាយក និងជាអនុគណៈកម្មាធិការប្រធានគណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានប្រកាសលាលែងចេញពីតំណែងនៅក្នុងគណបក្សភ្លើងទៀន ដែលខ្លួនមាននៅពេលបច្ចុប្បន្ន ដោយសារអស់ជំនឿលើមេដឹកនាំរបស់គណបក្សមួយនេះ។
តាមរយៈវីដេអូនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក គឹម ចាន់ណារុន ក៏បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារមើលឃើញពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចនៅពេលបច្ចុប្បន្ននេះ។
ខាងក្រោមនេះ ជាវីដេអូរបស់លោក គឹម ចាន់ណារុន៖