(កំពត)​៖​ សកម្មជនគណបក្សភ្លើងទៀនមួយចំនួន ដែលរស់នៅក្នុង​ភូមិដំណាក់ឈើក្រំ​ ឃុំស្នាយអញ្ជិត​ ស្រុកជុំគិរី ខេត្តកំពត បាននាំគ្នាទម្លាក់ស្លាកគណបក្សភ្លើង​ទៀនចេញពីមុខផ្ទះរបស់ខ្លួន ព្រោះតែអស់ភាពជឿជាក់ទៅ នឹងការដឹកនាំរបស់បក្ស ដែលបានលង់ជឿអស់រយៈពេលប្រមាណ២០ឆ្នាំ រហូតលក់មាន់ធ្វើនយោបាយទៀតផង។

សកម្មភាពទម្លាក់ស្លាកបក្សភ្លើងទៀនចេញពីមុខផ្ទះ ធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣។ តំណាងសកម្មជនគណបក្សភ្លើងទៀន បានបញ្ជាក់ថា​ ការសម្រេចទម្លាក់​ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំ​របស់​លោក​ សម​ រង្សី​​ ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មក​រួ​មរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។

សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយ​បក្សប្រជា​ជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាព​នយោ​បាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលគណបក្សតែមួយគត់ដែលមាន​ភាពរឹងមាំ និងចាស់ទុំផ្នែកនយោបាយជាងគេ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព​ពេញ​លេញបរិបូរណ៌ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនយ៉ាង​ខ្លាំង​លើគ្រប់វិស័យ។

បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀននៅតែបន្តនយោបាយ​ប្រជាភិថុតិ ដែលជាសំណល់មកពីអតីតគណបក្ស សម រង្ស៉ី ហើយគ្មានគោលនយោ​បាយ​ល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់ សង្គមជាតិនោះឡើយ៕