(កំពង់ចាម)៖ ដោយអស់ជំនឿទៅលេីការដឹកនាំរបស់មេដឹកនាំគណបក្សភ្លេីងទៀន ធ្វើឲ្យអតីតសកម្មជនគណបក្សភ្លេីងទៀន ចំនួន៣គ្រូសារ ក្នុងឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម បានសម្រេចចិត្តផ្តួលរលំស្លាកគណបក្សភ្លើងទៀន ពីមុខផ្ទះរបស់គាត់ចោល។
ជាក់ស្ដែងនៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះរបស់លោក ឈឺន យ៉ាំ អាយុ៧៦ឆ្នាំ និងប្រពន្ធឈ្មោះ មេី ឃីម អាយុ៦៦ឆ្នាំ រួមនឹងកូនប្រុស យាំ រតនា អាយុ៣២ឆ្នាំ ដែលស្ថិតក្នុងភូមិកន្លែងរុន ឃុំរាយប៉ាយ ស្រុកកងមាស កន្លងមកគ្រួសារនេះជាសកម្មជនបក្សភ្លេីងទៀនដ៏សកម្មម្នាក់ តែឥលូវសម្រេចលាលែងពីគណបក្សភ្លេីងទៀន ហេីយមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក ឈឺន យ៉ាំ បញ្ជាក់ថា រូបគាត់អស់ជំនឿលែងជឿទៀតហេីយមេបក្សចោរម្សៀត រត់ចោលកូនចៅមិនគិតសុខទុក្ខពួកគេឡេីយ។ ដូច្នោះពួកគាត់សម្រេចចិត្តទំលាក់ស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះចោល។ ទន្ទឹមនឹងនេះ លោក ភី សុខ អាយុ៧៦ឆ្នាំ និងលោក ខន ហន អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិរាយប៉ាយក្រោម ឃុំរាយប៉ាយ នៃស្រុកកងមាសដែរ បានសម្រេចដកស្លាកគណបក្សភ្លេីងទៀនពីលេីដីភូមិរបស់ខ្លួនចោល ដោយលែងគាំទ្របក្សនេះតទៅទៀត។
មិនខុសគ្នាពីអតីតសកម្មជនបក្សភ្លេីងទៀន ដ៏ទៃទៀតឡេីយលោក អៀច ខន និងប្រពន្ធឈ្មោះ ស៉ីម ឃីម រស់នៅក្នុងភូមិទួលបី ឃុំរាយប៉ាយ នៃស្រុកកងមាស ក៏បានសម្រេចចិត្តផ្តួលរលំស្លាកគណបក្សភ្លេីងទៀនចេញពីដីភូមិមុខផ្ទះ និងឈប់គាំទ្រដោយលាលែងពីសកម្មជនបក្សភ្លេីងទៀន រួចសុំចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយឃេីញថា សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស តែងតែគិតគូតពីជីវភាពរបស់ប្រជាពលរដ្ឋ និងរកសុខសន្តិភាព អភិវឌ្ឍន៍មកជូនប្រទេសជាតិពិតៗ៕