(ភ្នំពេញ)៖ លោក សូរ រង្សី ជាបេក្ខជនពេញសិទ្ធិ លេខរៀងទី៨ របស់គណបក្សភ្លើងទៀនមណ្ឌលរាជធានីភ្នំពេញ ជាសមាជិកក្រុមការងាររាជធានី , សមាជិកគណៈកម្មាធិការប្រតិបត្តិរាជធានី និងជាអនុប្រធានគណកម្មាធិការគណបក្សភ្លើងទៀនខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រកាសផ្ដាច់ខ្លួនទាំងស្រុងពីគណបក្សនេះ ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន fresh new ទទួលបាន លោក សូរ រង្សី បានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយ លោក សម រង្ស៊ី ជនក្បត់ជាតិបីជំនាន់ផងដែរ។ លោកបានអះអាងថា កន្លងទៅ លោកបានចាញ់ ឧបាយកលមេដឹកនាំគណបក្សភ្លើងទានដោយពុំបានស្វែងយល់ និងពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និងជឿតាមការញុះញង់ អូសទាញ និងបោកបញ្ឆោត។
ដោយមើលឃើញពីការដឹកនាំប្រកបដោយឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រំដោះប្រទេសពីបាតដៃទទេ ធ្វើឲ្យប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ និងផ្ដល់ការកក់ក្តៅដល់ប្រជាពលរដ្ឋ មិនបោះបង់ចោលប្រជាពលរដ្ឋ ដែលធ្វើឲ្យលោក មិនអាចបន្តប្រឆាំង និងសម្រេចចិត្តស្នើសម្តេចសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាតែម្តង៕
ខាងក្រោមនេះជាវីដេអូរបស់ បេក្ខជនតំណាងរាស្ត្របក្សភ្លើងទៀនមណ្ឌលរាជធានីភ្នំពេញ៖