(កំពង់ចាម)៖ អតីតសកម្មជនគណបក្សភ្លើងទៀន ចំនួន៥នាក់ រស់នៅក្នុងភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននាំគ្នាសម្រេចចិត្តលែងជឿការដឹកនាំរបស់មេដឹកនាំបោកប្រាស គឺលោក សម រង្ស៉ី ទៀតហើយ។ ដោយពួកគាត់នាំគ្នាសម្រចចិត្តដកស្លាកគណបក្សភ្លើងទៀន ពីមុខផ្ទះចោលតែម្តង ព្រោះធ្វើឲ្យពួកគាត់មិនទុកចិត្ត និងគ្មានប្រយោជន៍ទៀតឡើយ។
នៅរសៀល ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី ម៉ា ធារ៉ា អាយុ៤៧ឆ្នាំ រួមនឹងបក្សពួកចំនួន ៤នាក់ទៀតរួមមាន៖ លោកស្រី ខេង សុខគង់ អាយុ៣៦ឆ្នាំ លោកស្រី ខេងគឺម សឿន អាយុ៤៩ឆ្នាំ លោកស្រី ឃ្លោក សំអាត អាយុ៦៨ឆ្នាំ និងលោក យ៉ែម ហាក់ អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិតាកយ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានលាលែងពីគណបក្យភ្លើងទៀន រួចចូលរួមជីវភាពនយោបាយ ជាគណបក្សប្រជាជនកម្ពុជា។
ពួកគេយល់ថា បក្សភ្លើងទៀនគ្មានការទទួលខុសចំពោះសកម្មជនខ្លួនឯងឡើយ គឺអាងអីរត់ចោលស្រុករហូត និងប្រើប្រាស់នយោបាយបោកប្រាសប្រជាពលរដ្ឋជាច្រើនឆ្នាំហើយ។
បច្ចុប្បន្ននេះ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលនាំសុខសន្តិភាព និងការអភិវឌ្ឍន៍ពិតៗ និងគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនទុកចោលនរណាម្នាក់ រស់នៅដោយឯកោឡើយ៕