(កំពង់ចាម)៖ ដោយអស់ជំនឿទៅលើការដឹកនាំរបស់មេដឹកនាំក្រុមប្រឆាំង អតីតសកម្មជនគណបក្សភ្លេីងទៀន ចំនួន៦នាក់ រស់នៅក្នុងឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ បានសម្រចចិត្តដកស្លាកគណបក្សភ្លេីងទៀនពីមុខផ្ទះចោលតែម្តង និងស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាក់ស្តែងនៅព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោកស្រី ណុល សុខឃាង អាយុ៤០ឆ្នាំ រួមជាមួយសកម្មជនចំនួន៥នាក់ទៀតរួមមាន៖ លោក លក ឆយ និងប្រពន្ធឈ្មោះ ស៊ាន រឹម លោក សេង ឡាច លោក សា សារី និងលោក ហន សុខឃី នៅក្នុងភូមិព្រែកយួន ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានលាលែងពីគណបក្យភ្លេីងទៀន ដោយសុំចូលរួមជីវភាពនយោបាយជាគណបក្សប្រជាជនកម្ពុជា។ ដោយពួកគេយល់ថា បក្សភ្លេីងទៀនគ្មានការទទួលខុសចំពោះសកម្មជនខ្លួនឯងឡេីយ គឺអាងអីរត់ចោលស្រុករហូត និងប្រេីប្រាស់នយោបាយបោកប្រាសប្រជាពលរដ្ឋជាច្រេីនឆ្នាំហេីយ។
ពួកគាត់បានយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលនាំសុខសន្តិភាព និងអភិវឌ្ឍន៍ដល់មូលដ្ឋានរបស់ភូមិឃុំរបស់គាត់ គ្រប់ពេលវេលាគ្រប់កាលៈទេសៈ ដោយមិនទុកនរណាម្នាក់ឲ្យរស់នៅឯកោឡេីយ៕