(កំពង់ចាម)៖ អតីតសកម្មជនបក្សភ្លេីងទៀនមួយគ្រួសារទៀត អស់ជំនឿជឿលេីមេបក្សភ្លេីងទៀន បានសម្រេចចិត្តទម្លាក់ស្លាកមុខផ្ទះចោល សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ប៉ក់ លាង អាយុ៥៥ឆ្នាំ និងមានប្រពន្ធឈ្មោះ សៅ អិត អាយុ៤៥ឆ្នាំ រស់នៅភូមិរកាកោង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម អស់ជំនឿ និងឈប់ជឿការដឹកនាំរបស់មេបក្សភ្លេីងទៀនគឺ លោក សម រង្សី ដោយពួកគាត់បានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀន នៅមុខផ្ទះចោលតែម្តង។
គ្រួសារលោក ប៉ក់ លាង បានអះអាងថា ថ្នាក់ដឹកនាំគណបក្សចាស់របស់ខ្លួន មិនការទទួលខុសចំពោះសកម្មជនរបស់ខ្លួនឡើយរត់ចោលស្រុក និងប្រេីប្រាស់នយោបាយបោកប្រាស់ ជាច្រេីនឆ្នាំមកហេីយ។
ដោយមើលឃើញពីទង្វើរបស់មេដឹកនាំក្បត់ជាតិបីជំនាន់ ធ្វើឲ្យពួកគាត់សម្រេចចិត្តលាឈប់ និងទម្លាក់ស្លាកគណបក្សភ្លើងទៀនចោល មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ចាប់ពីពេលនេះតទៅ ដោយពួកគាត់យល់ឃើញថា បច្ចុប្បន្ន និងទៅអនាគតមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលនាំសុខសន្តិភាព និងការភិវឌ្ឍពិតៗមកជូនប្រជាជន និងប្រទេសជាតិ៕