(ប៉ៃលិន)៖ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនចំនួន ១៧៤ នាក់ទៀត ដែលមកពីឃុំស្ទឹងត្រង់, ឃុំស្ទឹងកាច់, ឃុំសាលាក្រៅ និងអូរអណ្តូង នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន ។
ពិធីប្រកាសបញ្ចូលសមាជិកនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក អ៉ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។
លោកស្រី បាន ស្រីមុំ បានកោតសរសើរចំពោះការសម្រេចចិត្តរបស់ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន ក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
នៅក្នុងឱកាសនោះ លោក អ៉ី ឈាន និងលោកស្រី បាន ស្រី មុំ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕