(បាត់ដំបង)៖ សកម្មជនគណបក្សភ្លើងទៀន នៅស្រុកសង្កែ និងស្រុកសំឡូត ខេត្តបាត់ដំបង បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីពួកគេមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសកម្មជនមូលដ្ឋានទាំង៣នាក់នេះរួមមាន៖ ទី១៖លោក អឿន អឿត រស់នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង, ទី២៖ អ្នកនាង ឆេង ប៊ុនណាវី រស់នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង និងទី៣៖ លោក ហែម ស៊ន រស់នៅឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។
សកម្មជនគណបក្សភ្លើងទៀនទាំង៣នាក់នេះ សុទ្ធតែបានអះអាងដូចៗគ្នាថា ពួកគាត់ធ្លាប់បានប្រព្រឹត្តសកម្មភាពខុសឆ្គងមួយចំនួននាពេលកន្លងមក ដោយសារជឿតាមការញុះញង់របស់ថ្នាក់ដឹកនាំគណបក្សមួយនេះ និងទទួលស្គាល់រាល់កំហុសដែលបានប្រព្រឹត្តទាំងឡាយ។ ពួកគាត់ជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន នឹងផ្ដល់នូវក្ដីមេត្ដា សណ្ដោសប្រណីដើម្បីពួកគេមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មជនគណបក្សភ្លើងទៀននៅមូលដ្ឋានខាងលើ ក៏បានប្រកាសគាំទ្រនូវគោលនយោបាយច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ចប់សង្គ្រាម និងនាំមកនូវការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។
សូមស្ដាប់ការលើកឡើងរបស់សកម្មជនគណបក្សភ្លើងទៀន៖