(កំពង់ចាម)៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ គ្រួសារអតីតសកម្មជនបក្សភ្លេីងទៀនចំនួន ២គ្រួសារ នៅឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម បានសម្រេចចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាវិញ ខណៈពេលនេះពួកគាត់ អស់ជំនឿជឿលេីមេដឹកនាំបក្សភ្លើងទៀនទៀតហើយ។
អតីតសកម្មជនបក្សភ្លើងទៀន លោកស្រី ចិន ធារ៉ា អាយុ៣២ឆ្នាំ បានឱ្យដឹងថា គ្រួសារគាត់ សម្រេចចិត្តដកស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះ ព្រោះអីពួកគាត់ឈប់គាំទ្រ និងជឿជាក់លេីគណបក្សមួយនេះហេីយ។
ចំណែកលោកស្រី សោម អយ អាយុ ៦០ឆ្នាំ និងគ្រួសារ ក៏បានសម្រេចចិត្តផ្តួលរលំស្លាកគណបក្សភ្លេីងទៀនចេញពីមុខផ្ទះដែរ ដោយលោកស្រីបញ្ជាក់ថា មេដឹកនាំគណបក្សភ្លេីងទៀននេះ គឺលោក សម រង្សី ប្រេីប្រាស់នយោបាយបោកប្រាស់ប្រជាពលរដ្ឋ ពោលគឺ ញុះញង់ឱ្យខ្មែរស្អប់ខ្មែរ និងមិនដែលគិតគូរសុខទុក្ខសកម្មជនខ្លួនឡេីយ។ ដូច្នោះហើយពួកគាត់ទាំង២គ្រួសារ ស្ម័គ្រចិត្តចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីពេលនេះតទៅ៕