(ភ្នំពេញ)៖ លោក យ៉ាន់ សុខហ័ង អនុប្រធានបក្សសង្គ្រោះជាតិប្រចាំប្រទេសហូឡង់ និងជាគណៈកម្មធិការនាយកគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអឺរ៉ុប ប្រកាសសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។
ក្នុងវីដេអូ ក៏ដូចជាលិខិតផ្ញើជូនសម្តេចតេជោ, លោក សុខហ័ង បានគូសបញ្ជាក់ថា ការសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ក៏សាយលោកឃើញការដឹកនាំត្រឹមត្រូវរបស់បក្សប្រជាជនកម្ពុជា ធ្វើឱ្យប្រទេសជាតិរីកចម្រើន។
លោក សុខហ័ង សូមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ប្រធានបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យលោកបានរួមរស់ជាមួយបក្សប្រជាជនកម្ពុជា និងបានចូលរួមកសាងជាតិក្រោមម្លប់សុខសន្តិភាព។
ក្រោយទទួលបានសំណើនេះ សម្តេចតេជោ បានប្រកាសស្វាគមន៍ លោក សុខហ័ង ដោយក្តីសោមនស្សរីករាយ៕