(អាល្លឺម៉ង់)៖ យោងតាមព័ត៌មានស៊ិនហួ​ ចេញ​ផ្សាយនៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បានលុបចោលនូវការណាត់ជួបជាច្រើន បន្ទាប់​ពីទទួលដំណឹងនៃការធ្លាក់យន្តហោះ ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង Germanwings។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានឲ្យដឹងថា លោកស្រី Merkel មានការរន្ធត់ចិត្ត​យ៉ាងខ្លាំង ទាក់ទងនឹងការធ្លាក់យន្តហោះ ដឹកអ្នកដំណើរជើងហោះហើរ 4U9525 របស់អាល្លឺម៉ង់នេះ ហើយលោកស្រីក៏បានទូរស័ព្ទទៅកាន់ ប្រធានាធិបតីបារាំង និង​នាយករដ្ឋមន្ត្រី​អេស្ប៉ាញផងដែរ ដើម្បីពិគ្រោះលើបញ្ហានេះ៕