(កំពង់ចាម)៖ សកម្មជនបក្សភ្លើងទៀនដែលធ្លាប់សកម្ម និងដាក់ស្លាកគណបក្សភ្លើងទៀនមុខផ្ទះ ពេលនេះនាំគ្នាសម្រេចចិត្តឈប់ជឿជាក់លើមេដឹកនាំខ្លួនទៀតហើយ និងបានសម្រេចចិត្តដកស្លាកបក្សមុខផ្ទះចោល ចាប់ពីពេលនេះតទៅ។
លោកស្រី ញឹម ផា អាយុ៧២ឆ្នាំ និងកូនចៅ បានសម្រេចលាលែងពីគណបក្សភ្លើងទៀន និងសម្រេចចិត្តផ្តួលរលំស្លាកគណបក្សនៅពីមុខផ្ទះចោល ព្រោះក្រុមគ្រួសារលោកយាយអស់ជំនឿលើការដឹកនាំបោកប្រាស់របស់លោក សម រង្សី ដែលជាជនក្បត់ជាតិ ៣ជំនាន់ និងតែងតែញុះញង់ឲ្យខ្មែរស្អប់ខ្មែរ មិនគិតពីផលប្រយោជន៍ប្រទេសជាតិឡើយ។
លោកយាយ ញឹម ផា បានបញ្ជាក់ថា ពួកគាត់ សូមចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូពីសុខ និងទុក្ខរបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ប្រទេសជាតិឥតឈប់ឈរ៕