(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ចំពោះ លោក ទេព ជាពោធិ អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិប្រចាំប្រទេសហូឡង់ ដែលបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ថ្លែងតាមរយៈបណ្ដាញតេឡេក្រាម ជាមួយនឹងការចែកចាយវីដេអូស្នើសុំចូលរួមជីវភាពនយោបាយរបស់លោក ទេព ជាពោធិ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះសំណើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជារបស់ លោកទេព ជាពោធិ អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលពេលនេះកំពុងរស់នៅប្រទេសហូឡង់៕
ខាងក្រោមនេះជាវីដេអូ ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ទេព ជាពោធិ៖