(ព្រៃវែង)៖ សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាបេក្ខជនឈរឈ្មោះតំណាងរាស្ដ្រមណ្ឌលព្រៃវែង នៃគណបក្សភ្លើងទៀន លោក ជុំ ហាក់ បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ជុំ ហាក់ បានអះអាងថា មូលហេតុដែលខ្លួនសម្រេចចិត្តងាកមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារមើលឃើញការដឹកនាំដ៏ឈ្លាសវៃក្រោមដំបូលសន្ដិភាព របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្វើឲ្យកម្ពុជាមានការរីកចម្រើនអភិវឌ្ឍន៍ឈានឡើង។
លោក ជុំ ហាក់ ដែលធ្លាប់តែប្ដូរផ្ដាច់ជាមួយគណបក្សភ្លើងទៀន បានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ប្រសិនបើខ្លួនមានឱកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសន្យាថា នឹងដើរតាមគោលនយោបាយរបស់បក្ស និងគៀរគរយកកម្លាំងគាំទ្រ ពិសេសយុវជនដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍ប្រទេស ក្រោមមាគាដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
ខាងក្រោមនេះ ជាការលើកឡើងរបស់លោក ជុំ ហាក់៖