(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានថ្លែងអំណរគុណពលរដ្ឋខ្មែររស់នៅប្រទេសបារាំងលោក ជា លីម៉េង ដែលបានផ្តល់យុត្តិធម៌ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅជីវិតចុងក្រោយរបស់ខ្លួន។

តាមរយៈបណ្តាញតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះ លោក ជា លីម៉េង ដែលកំពុងរស់នៅប្រទេសបារាំង ដែលបានផ្តល់យុត្តិធម៌ និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅជីវិតចុងក្រោយរបស់ខ្លួន បន្ទាប់ពីបានគាំទ្រ និងឧបត្ថម្ភបក្សប្រឆាំងអស់មួយរយៈកន្លងមក»។

ខាងក្រោមនេះជា​វីដេអូរបស់លោក ជា លីម៉េង៖