(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ សមាជិកគណបក្សភ្លេីងទៀនជាង៥០នាក់ មកពីខណ្ឌមានជ័យ និងខណ្ឌដូនពេញ បានដោះអាវ ទម្លាក់ស្លាកគណបក្សភ្លេីងទៀនចេញ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការដោះអាវទម្លាក់ស្លាកគណបក្សភ្លេីងទៀនចេញ ធ្វេីឡេីងនៅស្នាក់កាគណបក្សភ្លេីងទៀន ស្ថិតក្នុងភូមទ្រាទី៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោក ភួង សុវណ្ណ ដែលសមាជិកគណៈកម្មាធិការនាយក និងជាសមាជិកក្រុមការងារចុះជួយគណបក្សភ្លើងទៀន រាជធានីភ្នំពេញ បានអះអាងថា សមាជិករបស់លោកទាំងអស់ គឺគ្មានជំនឿទៅលេីការដឹកនាំរបស់គណបក្សភ្លេីងទៀនតទៅទៀតនោះទេ ព្រោះមេដឹកនាំគណបក្សនេះតែងតែបោកប្រាស់សមាជិករបស់ខ្លួនរហូត ហេីយពុំដែលធ្វេីអ្វីដេីម្បីប្រជាជន និងប្រទេសជាតិនោះទេ។

ចំណែកលោក ទឹង សុចិត្រា ប្រធានគណកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខណ្ឌមានជ័យ បានលើកឡើងថា សមាជិករបស់លោកបានដោះអាវ ទម្លាក់ស្លាកគណបក្សភ្លេីងទៀនចេញ ព្រោះអស់ជំនឿទៅលេីគណបក្សភ្លេីងទៀន ហេីយពួកគាត់បានយល់ថា មានតែគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាននោះទេ ដែលជាគណបក្សគិតគួរប្រទេសជាតិ ប្រជាជាតិជាធំ មិនដូចមេដឹកនាំគណបក្សភ្លេីងទៀន ដែលគិតតែផលប្រយោជន៍នោះទេ៕