(ភ្នំពេញ)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា ៤រូប មានឋានៈស្មើរដ្ឋលេខាធិការ។
មន្ត្រីជាន់ខ្ពស់ទាំង៤រូបនោះរួមមាន៖
១. លោក អ៊ូ ចាន់តារា អគ្គបេឡានៃធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ
២. លោក គីមទី កោមលី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ
៣. លោក គ្រុយ វាសនា អគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ
៤. លោក គិត សុវណ្ណរិទ្ធ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ។
ការចេញព្រះរាជក្រឹត្យនេះគឺបន្ទាប់ពីមានសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕