(ភ្នំពេញ)៖ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានផ្ញើព្រះសារលិខិតជូនលោក ឆាំង យុ និងក្រុមគ្រួសារ ចំពោះមរណភាពព្រឹទ្ធមហាឧបាសិកា កែវ ណាន ជាមាតាបង្កើតរបស់លោក ដែលបានទទួលមរណភាពនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ៩៩ឆ្នាំ។
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានសម្ដែងការសោកស្ដាយបំផុតចំពោះព្រឹទ្ធមហាឧបាសិកា កែវ ណាន ដែលជាការបាត់បង់អ្នកស្នេហាជាតិ និងអ្នកទំនុកបម្រុងក្នុងព្រះពុទ្ធសាសនា។ សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ក៏បានផ្ដាំផ្ញើដល់លោក ឆាំង យុ សូមកុំមានការព្រួយបារម្ភខ្លាំងពេក សូមរក្សាអារម្មណ៍ផ្លូវចិត្តឱ្យបានធូរស្រាល និងសូមថែទាំសុខភាពផ្លូវកាយឱ្យបានល្អផងដែរ។
សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក៏បានបួងសួងសូមឱ្យបរមវិញ្ញាណក្ខន្ធព្រឹទ្ធមហាឧបាសិកា កែវ ណាន បានទៅកាន់សុខគតិភព៕