(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ឈ្មោះ គឹម សុភា សមាជិកគណៈកម្មាធិការនាយក និងជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន រាជធានីភ្នំពេញ ប្រកាសចាកចេញពីគណបក្ស ហើយគោរពស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។
ការប្រកាសលាលែងរបស់លោក គឹម សុភា ធ្វើឡើងបន្ទាប់ពីមានការខកចិត្តយ៉ាងពន់ពេកចំពោះមេដឹកនាំគណបក្សភ្លើងទៀន ដែលមិនយល់ទុក្ខធុរៈខណៈដែលខ្លួន កំពុងជាប់ពន្ធនាគារ គ្មានថ្នាក់ដឹកនាំ ឬមន្រ្តីគណបក្សភ្លើងទៀនណាមួយ ចុះទៅសួរសុខទុក្ខនោះឡើយ។
តាមរយៈវីដេអូ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក គឹម សុភា សូមថ្លែងអំណរគុណភាគីពាក់ព័ន្ធទាំងអស់ ដែលបានអនុញ្ញាតឱ្យលោកបាននៅក្រៅឃុំជាបណ្តោះអាសន្ន។
លោក សុភា ក៏អំពាវនាវផងដែរដល់សមាជិកទាំងអស់ កុំឱ្យជឿលង់ជាមួយគណបក្សភ្លើងទៀនតទៅទៀត៕