(អ៊ីស្រាអ៊ែល)៖ យោងតាមព័ត៌មាន AP ចេញផ្សាយនៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥នេះបានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Ehud Olmert ត្រូវបានតុលាការកាត់ឲ្យជាប់ទោស ពីបទប្រព្រឹត្តិអំពើពុករលួយ ដោយបានទទួលយកប្រាក់មិនស្របច្បាប់ ពីអ្នកគាំទ្រជនជាតិអាម៉េរិកម្នាក់។ ការសម្រេចរបស់តុលាការនេះ លោក Ehud Olmert នឹងត្រូវជាប់ពន្ធធនាគាររយៈពេល៥ឆ្នាំ បូកបន្ថែមទៅនឹងការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំ ដែលគាត់បានទទួលកាលពីឆ្នាំមុន ពីបទស៊ីសំណូក​ដាច់ដោយឡែកមួយទៀត​។

សូមជម្រាបថា លោក Ehud Olmert បានកាន់តំណែងជានាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ ហើយមុនពេលក្លាយជានាយករដ្ឋមន្ត្រី លោកបានបម្រើការជាសមាជិកគណៈរដ្ឋមន្ត្រី ចាប់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩២ និងចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៦៕

www.freshnewsasia.com