(កំពង់ចាម)៖ លោក សួន វ៉ាន់ឡេង អតីតសមាជិកព្រឹទ្ធសភា និងជាសមាជិកអចិន្ដ្រៃយ៍គណបក្សភ្លើងទៀន អនុប្រធានក្រុមការងារគណបក្សខេត្តកំពង់ចាម ដែលរួមរស់ជាមួយគណបក្សនេះជិត៣០ឆ្នាំ បានសម្រេចចិត្តដើរចេញ និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។
តាមរយៈវីដេអូស្នើសុំចូលរួមជីវភាពដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ លោក សួន វ៉ាន់ឡេង បានបញ្ជាក់យ៉ាងដូច្នេះថា «រយៈពេលជិត៣០ឆ្នាំ ដែលខ្ញុំរស់នៅជាមួយគណបក្សប្រឆាំងមានតែបក្ខពួកនិយម ដែលធ្វើឲ្យខ្ញុំមិនអាចរស់នៅជាមួយគណបក្សប្រឆាំង ប៉ុន្ដែខ្ញុំមើលឃើញពីសកម្មភាពរបស់សម្ដេច ក្នុងការដឹកនាំប្រទេសជាតិ ការវិវឌ្ឍន៍រីកចម្រើន សន្ដិភាព អាស្រ័យហេតុនេះសូមសម្ដេចមេត្តាឲ្យខ្ញុំសូមចូលរួមជីវភាពនយោបាយជាមួយសម្ដេច»។
លោក សួន វ៉ាន់ឡេង សង្ឃឹមជឿជាក់ថា សម្ដេចនឹងផ្ដល់ឱកាសឲ្យលោកដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន។
សូមស្ដាប់ការលើកឡើងរបស់លោក សួន វ៉ាន់ឡេង៖