(ភ្នំពេញ)៖ លោក ថាន់ ណារិន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន និងជាប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ ដែលជាបុគ្គលមួយរូបធ្លាប់គូសខ្វែងសន្លឹកឆ្នោតដែរនោះ បានចេញមុខលាត់ស្បែកបកអាក្រាតពីនយោបាយដ៏ពិសពុលរបស់គណបក្សភ្លើងទៀនដែលធ្លាប់ធ្វើកន្លងមក បំភ្លឺជូនសាធារណជនឱ្យបានយល់កាន់តែច្បាស់ចំពោះទង្វើខ្មៅងងឹតរបស់គណបក្សប្រឆាំងមួយនេះ។
ដោយមើលឃើញពីសារជាតិដ៏ពិសពុលរបស់គណបក្សភ្លើងទៀនយ៉ាងដូច្នេះហើយ លោក ថាន់ ណារិន ក៏បានសម្រេចចិត្តលាលែងដើរចេញពីគណបក្សនេះចាប់ពីពេលនេះតទៅ និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីសុំចូលរួមជីវភាពនយោបាយដ៏ត្រឹមត្រូវជាមួយគណបក្សប្រជាជនកម្ពុជា៕
សូមស្ដាប់ការបកស្រាយរបស់លោក ថាន់ ណារិន៖