(ភ្នំពេញ)៖ យោងតាមវិដេអូសន្ទនារបស់ក្រុមគណបក្សភ្លើងទៀន ដែលត្រូវបាន Facebook មួយឈ្មោះ Neak Proyuth «អ្នកប្រយុទ្ធ» បានទម្លាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ អំពីភាពជ្រួលច្របល់ពេញក្រុមគណបក្សភ្លើងទៀន រាជធានីភ្នំពេញ បន្ទាប់ពីថ្នាក់ដឹកនាំ និងសមាជិកមួយចំនួន បានចាកចេញ ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

តាមរយវិដេអូនោះកិច្ចសន្ទនាឆ្លងឆ្លើយគ្នាប្រមាណជាង៥នាទី Facebook បានលើកឡើងក្នុងន័យជារួមថា នាពេលនេះនៅក្នុងក្រុមគណបក្សភ្លើងទៀនរាជធានីភ្នំពេញ កំពុងតែផ្ទុះការជ្រួលច្របល់យ៉ាងខ្លាំងក្លា បន្ទាប់ពីមានថ្នាក់ដឹកនាំ និងសមាជិកមួយចំនួន ដែលកន្លងទៅតាំងខ្លួនជាអ្នកស្នេហាជាតិ និងស្មោះស្ម័គ្រនឹងបក្សមិនរុញរា បានចាកចេញពីបក្សនេះជាបន្តបន្ទាប់ ដើម្បីចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ហើយពួកគេទទួលបានតំណែង និងផលប្រយោជន៍ផ្សេងៗ ជាមួយនឹងទ្រនំថ្មី។ សមាជិកខ្លះនៅក្នុងក្រុមបណ្ដាញសង្គមរបស់ គណបក្សភ្លើងទៀនរាជធានីភ្នំពេញ បានសម្ដែងក្តីអស់សង្ឃឹម ចំពោះការតស៊ូជាមួយគណបក្សភ្លើងទៀនតទៅទៀតហើយ ដោយអ្នកខ្លះទៀតលើកឡើងថាខ្លួនលែងខ្វល់ពីការងារបក្ស ហើយចាប់ផ្តើមទៅគិតគូរការងារចិញ្ចឹមក្រពះជាអាទិភាពវិញ។

សូមស្ដាប់ការជជែកពិភាក្សា នៅក្នុងក្រុមគណបក្សភ្លើងទៀនរាជធានីភ្នំពេញដូចតទៅ៖

https://t.me/freshnewsasia/157562