(ភ្នំពេញ)៖ លោក ថន រិទ្ធី អតីតប្រធានគណបក្សសង្រ្គោះជាតិប្រចាំទីក្រុង Worcester រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិក បានចេញវីដេអូមួយ ដោយបកអាក្រាតអំពីទង្វើបោកប្រាស់របស់ លោក សម រង្ស៉ី និងបក្ខពួកនាពេលកន្លងទៅ។
លោកបានអះអាងថា កន្លងទៅ លោកបានចាញឧបាយកលគណបក្សប្រឆាំង តាមការញុះញង់របស់ទណ្ឌិត សម រង្ស៉ី ដោយធ្វើបាតុកម្មប្រឆាំងមេដឹកនាំកម្ពុជា នៅមុខអង្គការសហប្រជាជាតិ និងកៀរគរថវិកាដើម្បីជួយបក្សប្រឆាំង ប៉ុន្តែទីបំផុតថវិកាទាំងនេះ ត្រូវបានមេដឹកនាំក្រុមប្រឆាំងយកទៅប្រើប្រាស់ផ្ទាល់ខ្លួនទៅវិញ ដែលលោកសូមប្រកាសថា ទណ្ឌិត សម រង្ស៉ី និងបក្ខពួក គឺជាជនបោកប្រាស់យ៉ាងពិតប្រាកដ។
លោក ថន រិទ្ធី បានបន្តថា ក្រោយត្រឡប់មកកម្ពុជា លោកបានមើលឃើញពីការអភិវឌ្ឍជាតិពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ធ្វើឱ្យប្រទេសមានសន្តិភាព មានការអភិវឌ្ឍ ហើយលោកក៏បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាតែម្តង៕
ខាងក្រោមនេះជាវីដេអូរបស់ លោក ថន រិទ្ធី៖