(ភ្នំពេញ)៖ លោក ទី ប៊ុនថេង ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសលាលែងពីតំណែង និងសមាជិកភាព នៅក្នុងគណបក្សភ្លើងទៀន ហើយស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន លោក ទី ប៊ុនថេង បានបញ្ជាក់ថា ការសម្រេចចិត្តរបស់លោកបែបនេះ គឺដោយសារតែលោកបានមើលឃើញថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរ។
ប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ក៏បានបកអាក្រាតអំពីអំពើពុករលួយរបស់មេដឹកនាំគណបក្សភ្លើងទៀនមួយចំនួន ការប្រកាន់បក្ខពួកនិយម ហើយពុំបានផ្ដល់តម្លៃឲ្យ អ្នកតស៊ូជាមួយខ្លួនឡើយ៕
ខាងក្រោមនេះជាវីដេអូប្រធានប្រតិបត្តិគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ ប្រកាសឈប់ពីគណបក្សភ្លើងទៀន៖