(បាងកក)៖ ការស៊ុតបញ្ជូលទីបាន ២គ្រាប់ ដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា នៅនាទីទី៥ និងទី១០ និងមិត្តរួមក្រុមខ្សែការពារ ស៊ុយ វិសាល នៅនាទីទី១៦ បានធ្វើឲ្យក្រុម U-22កម្ពុជា ធ្វើការនាំមុខ U-22ហ្វីលីពីន បណ្ដោះអាសន្ន ៣-០ ក្នុងវគ្គទី១ នៃការប្រកួតបង្គ្រប់កិច្ចប្រចាំ A ពូល G ក្នុងពានរង្វាន់ AFC U-23 Championships 2016 ។
គ្រាន់តែចាប់ផ្ដើមកែបាល់ដំណើរការប្រកួតភ្លាម ក្រុមកីឡាករកម្ពុជា បានធ្វើការសម្រុកទៅលើហ្វីលីពីនយ៉ាងខ្លាំង និងរកបានគ្រាប់បាល់ទី១ ត្រឹម ៥នាទីដំបូងប៉ុណ្ណោះ ដោយការទាត់បាល់ហ្វ្រីឃីតពីសំណាក់ខ្សែប្រយុទ្ធមកពីក្លឹបបឹងកេតអង្គរ ចាន់ វឌ្ឍនាកា និងប្រើពេលតែ ១១នាទីប៉ុណ្ណោះ ដើម្បីហ្វីលីពីន ២គ្រាប់បន្ថែម។
ក្នុងជំនួបចុងក្រោយនេះ ខ្សែការពាររបស់ក្រុមកម្ពុជា ធ្វើបានយ៉ាងល្អក្នុងការបិទជាប់សម្រាប់រយៈពេល ៤៥នាទីដំបូង បើទោះបីជាហ្វីលីពីន ក្ដៅស្លឹកត្រចៀកខំប្រឹងវាយបកវិញយ៉ាងណាក៏ដោយ ជាមួយនឹងការលេងដោយស៊ីសង្វាក់គ្នា និងរំពឹងទទួលបានប្រាក់រង្វាន់ ១ម៉ឺនដុល្លារពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងករណីដែលឈ្នះហ្វីលីពីន ខណៈសល់ពេលត្រឹមតែ ៤៥នាទីទៀតប៉ុណ្ណោះ បើទោះបីជា ២ប្រកួតដំបូងចាញ់ក៏ដោយ(ចាញ់ថៃ ២-១, ចាញ់កូរ៉េខាងជើង ៤-១)៕