(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្មីៗនេះ ទ្រង់បានចេញព្រះរាជក្រឹត្យមួយ តែងតាំង លោកបណ្ឌិត សាយ បូរី ជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។

ព្រះរាជក្រឹត្យនេះ បានធ្វើឡើងកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តបតាមសំណើទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖