(ភ្នំពេញ)៖ លោក ប៊ុន ចាន់គីម សមាជិកគណបក្សភ្លើងទៀនខេត្តតាកែវ ដែលកំពុងស្នាក់នៅប្រទេសថៃ បានប្រកាសចាកចេញពីបក្សនេះ ហើយស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានចេញេវីដេអូមួយ ស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជន ដោយរៀបរាប់ថា មេដឹកនាំគណបក្សប្រឆាំងធ្វើនយោបាយ តែងមានទំនាស់ផ្ទៃក្នុងឥតឈប់ឈរ គ្មានទំនួលខុសត្រូវ ហើយមិនដែលយកចិត្តទុកដាក់ចំពោះសមាជិករបស់ខ្លួនឡើយ។
អតីតសកម្មជនរូបនេះ បានអំពាវនាវដល់សមាជិក និងពលករនៅប្រទេសថៃ ឱ្យឈប់ជឿលើគណបក្សប្រឆាំងទាំងក្នុង និងក្រៅប្រទេសតទៅទៀត៕
ខាងក្រោមនេះជាវីដេអូសកម្មជនបក្សភ្លើងទៀន៖