(ភ្នំពេញ)៖ ដើម្បីអបអរសាទរពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ក្រុមហ៊ុនភ្នំពេញហុងដា ទើបតែបាននាំចូលនូវរថយន្ដ HONDA CR-V ស៊េរីថ្មី ម៉ូដែល ២០១៦ ដែលត្រូវបានអភិវឌ្ឍរូបរាងកាន់តែស្រស់ស្អាត ទាន់សម័យ ទាក់ទាញ សន្សំសំចៃ និងសុវត្ថិភាពបំផុត ជាមួយនឹងបច្ចេកវិទ្យាកាន់តែទំនើបឈានមុខគេ។
រថយន្ដស៊េរីថ្មីនេះមានបំពាក់ដោយភ្លើងបំភ្លឺមុខប្រភេទគុជ (HID) ភ្លឺច្បាស់ល្អនិងមើលបានឆ្ងាយ និងអមបន្ថែមដោយ ភ្លើង Day Running Light LED ភ្លើងពិល Fog Lamp រចនាថ្មីសន្លាង ប៉ាណាមុខក្រូម៉េនិងមានសំណាញ់ ផ្នែកខាងក្រោមងាយស្រួលឲ្យខ្យល់ចេញចូល ទៅប្លុកម៉ាស៊ីនបានល្អ ចំណែកភ្លើងស្ដុបក្រោយត្រូវបានរចនាយ៉ាង ស្រស់ស្អាតនិងភ្លឺច្បាស់ តួរថយន្ដផ្នែកខាងក្រោយក៏ត្រូវបានរចនា ដោយក្រូម៉េភ្លឺរលោងផងដែរ។ ផ្លិតទឹកនៅខាងមុខ នឹងដំណើរការដោយស្វ័យប្រវត្ដិនៅពេលមានភ្លៀងធ្លាក់ Auto Raining Sensor ហើយមាន Port HDMI អាចភ្ជាប់ iPhone និងអេក្រង់ Touch Screen សំរាប់ចាក់វីដេអូកំសាន្ដនានាដូចជា Youtube Karaoke បានយ៉ាងរីករាយ តាមសេចក្ដីត្រូវការ។
ជាពិសេស HONDA CR-V ក៏មានបំពាក់នូវកាមេរ៉ាមើលក្រោយច្បាស់ល្អ Rear Camera សំរាប់ជួយសំរួលក្នុងការចូលចតរឺថយក្រោយ និងមានកាមេរ៉ាមើលចំហៀង នៅផ្នែកខាងស្ដាំនៃកញ្ចក់មើលក្រោយរបស់ រថយន្ដ Lane Watch Camera អាចផ្ដល់សញ្ញាឲ្យយើងដឹង ពេលមានរថយន្ដផ្សេងៗបើកមកជិត។ កញ្ចក់មើល ក្រោយអូតូសំរាប់ពេលថ្ងៃនិងយប់ Auto Dimming Rear View Mirror ព្រមទាំងមានប្រព័ន្ធ Hill Start Assist (HSA) សំរាប់ជំនួយពេលបើកបរឡើងផ្លូវចំណោតខ្ពស់។
រថយន្ដ HONDA CR-V ស៊េរីថ្មី ម៉ូដែល ២០១៦ គឺជានិមិត្ដរូបនៃភាពទំនើបទាន់សម័យ។ តួរថយន្ដទាំងមូលចាប់ពីមុខ ដល់ក្រោយត្រូវបានរចនាឡើងមានរូបរាង កាន់តែស្រស់ស្អាតហើយទាក់ទាញបំផុត និងតាមបច្ចេកវិទ្យា Aerodynamic ធ្វើអោយ HONDA CR-V បានក្លាយជារថយន្ដលំដាប់ខ្ពស់ ផ្នែកសន្សំសំចៃប្រេង។ ប្រព័ន្ធ Eco Assist នឹងប្រាប់ អ្នកភ្លាមៗតាមសភាពជាក់ស្ដែងថា តើអ្នកកំពុងតែបើកបរក្នុងស្ថានភាពសន្សំសំចៃដែរឬអត់ គឺងាយស្រួលបំផុតដោយ គ្រាន់តែចុចប៊ូតុង Econ ដែលមានស្រាប់។
ព័ត៌មាននៃអត្រាស៊ីប្រេងរបស់រថយន្ដ ក៏ត្រូវបានបង្ហាញផងដែរនៅលើ កុងទ័រដ៏ស្រស់ស្អាតរចនាជា ៣ស្រទាប់។
ប៊ូតុងសម្រាប់ចុចបញ្ឆេះ និងពន្លត់ម៉ាស៊ីនដោយស្វ័យប្រវត្ដិ (Engine Start/Stop Button) រួមជាមួយ Smart Key និង Immobilizer ពិតជាផ្ដល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់។ សំរាប់ការកំសាន្ដវិញ HONDA CR-V មាន Port សម្រាប់ភ្ជាប់ iPad និង iPhone។ ម៉ាស៊ីនត្រជាក់បំពាក់ដោយប្រព័ន្ធ Dual Zone Control ដែលអនុញ្ញាតអោយទាំងអ្នកបើកបរ និងអ្នករួមដំណើរខាងមុខ អាចកំណត់សីតុណ្ហភាពតាមការចង់បាន។ ក្រៅពីនេះកៅអីពូកធំទូលាយ ជាពិសេសកៅអីខាងក្រោយ អាចបត់ចុះឡើងបានយ៉ាងងាយស្រួល។ ចំពោះការ ធានាសុវត្ថិភាពវិញរថយន្ដ HONDA CR-V មានបំពាក់ពោងសុវត្ថិភាព៤ ដែលជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនភ្នំពេញហុងដា ជាក្រុមហ៊ុនតែមួយគត់ដែលទទួលសិទ្ធិនាំចូល និងចែកចាយរថយន្ដម៉ាក HONDA ម៉ូដែល PILOT, CR-V, ACCORD & CITY របស់ប្រទេសជប៉ុន។
សូមអញ្ជើញមកទស្សនាផ្ទាល់ នៅអគារតាំងបង្ហាញរបស់ក្រុមហ៊ុនភ្នំពេញហុងដា ចាប់ពីថ្ងៃនេះតទៅ ដែលមានទីតាំងនៅ ទល់មុខអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។ ទំនាក់ទំនងទូរស័ព្ទៈ ០២៣ ៨៦៦ ២៧៨ , ០១០ ២៣៤ ៧៩៩ , ០១២ ៥៨៤ ១១៥៕