(បាត់ដំបង)៖ សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន ក្រុងបាត់ដំបង និងជាអតីតប្រធានគណៈកម្មការចំពោះកិច្ចរបស់អតីតគណបក្សសង្គ្រោះជាតិសង្កាត់រតនៈ លោក យ៉ាន រិនឌី បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីមានឱកាសបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោក យ៉ាន រិនឌី បានអះអាងថា មូលហេតុដែលលោកសម្រេចចិត្តចាកចេញពីគណបក្សប្រឆាំង ដោយសារមើលឃើញថា មានតែសម្ដេចតេជោ ហ៊ុន សែន ប៉ុណ្ណោះដែលដឹកនាំប្រទេសមានការរីកចម្រើន ប្រជាធិបតេយ្យពេញលេញ មិនអាចមានអ្នកមកប្រៀបស្នើបានឡើយ។
ជាមួយគ្នានេះ លោក យ៉ាន រិនឌី ក៏បានអភ័យទោសនូវរាល់កំហុសឆ្គងដែលកើតមានកន្លងមក ដោយសារតែការជឿតាមគណបក្សប្រឆាំង ចេះតែញុះញង់បំបែកបំបាក់ជាតិ។ លោកបានអំពាវនាវដល់អ្នកគាំទ្រគណបក្សប្រឆាំងទាំងអស់ ទាំងក្នុងស្រុក និងក្រៅស្រុក សូមងាកមកគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីមានឱកាសចូលរួមអភិវឌ្ឍន៍ជាតិ មាតុភូមិ៕